Home Podcasts God's Word for You - Khmer
God's Word for You - Khmer

God's Word for You - Khmer

Lutheran Heritage Foundation 70 episodes Latest May 14, 2026

ផតខាសនេះអានជំពូកពីសៀវភៅរឿងព្រះគម្ពីរ 'ព្រះបន្ទូលព្រះសម្រាប់អ្នក' ដែលសរសេរសម្រាប់យុវវ័យ និងយុវជន។ វាពន្យល់អំពីព្រះយេស៊ូវគ្រីស្ទ ការបង្រៀនរបស់ទ្រង់ និងជំនឿគ្រីស្ទបរិស័ទ។ រាល់ភាគនីមួយៗអានជំពូកថ្មីមួយពីសៀវភៅនេះ។ ផតខាសនេះត្រូវបានផលិតដោយ Lutheran Heritage Foundation ដែលជាអង្គការបកប្រែ និងចែកចាយសៀវភៅគ្រីស្ទានដោយឥតគិតថ្លៃជាង 180 ភាសា។

Episodes

តើស្ថានសួគ៌មានលក្ខណៈដូចម្តេច? (វិវរណៈ ៤-៥, ២១-២២) May 15, 2026 04:59 ដោយសង្ឃឹមថានឹងបំបិទមាត់គាត់ឱ្យបានជារៀងរហូត សត្រូវរបស់ក្រុមជំនុំបាននិរទេសសាវក យ៉ូហាន ដែលមានវ័យចំណាស់ ទៅកាន់កោះប៉ាត់ម៉ុសដ៏ឯកោ និងពោរពេញដោយថ្ម។ ប៉ុន្តែ ជំនួសឱ្យការត្រូវបានបំបិទមាត់ សាវកយ៉ូហានត្រូវបានប្រទានឱ្យនូវការបើកសម្តែងដ៏អស្ចារ្យបំផុតក្នុងជីវិតរបស់គាត់ទៅវិញ។ថ្ងៃមួយ ព្រះយេស៊ូវបានលេចមកឱ្យគាត់ឃើញនៅក្នុងការនិមិត្តដ៏គួរឱ្យស្ញប់ស្ញែងមួយ ដោយបើកវាំងនននៃភាពអស់កល្បជានិច្ច។យ៉ូហាន បានសម្លឹងមើលត្រង់ទៅក្នុងស្ថ
ទីសម្គាល់នៃការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវ (ម៉ាថាយ ២៤–២៥; ម៉ាកុស ១៣) May 8, 2026 08:11 មុនពេលចាកចេញពីផែនដី ព្រះយេស៊ូវបានព្រមានសិស្សរបស់ទ្រង់អំពី «ទីបញ្ចប់នៃយុគសម័យ»។ ទ្រង់ពន្យល់ថា មុនពេលការយាងត្រឡប់មកវិញរបស់ទ្រង់ ពិភពលោកនឹងជួបប្រទះសង្គ្រាម គ្រោះទុរ្ភិក្ស ការរញ្ជួយដី និងការក្រោកឡើងនៃហោរាក្លែងក្លាយ។ អ្នកដើរតាមទ្រង់នឹងប្រឈមមុខនឹងការបៀតបៀនយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែ ព្រះវិញ្ញាណបរិសុទ្ធ នឹងដឹកនាំពាក្យសម្តីរបស់ពួកគេ ហើយ ដំណឹងល្អ នឹងទៅដល់គ្រប់សាសន៍ទាំងអស់។ ជាចុងក្រោយ ទីសម្គាល់នៅលំហអាកាសនឹងធ្វើឱ្
នៅក្នុងគុក និង ការដោះលែង (កិច្ចការ ១៥:២២-៤១; កិច្ចការ ១៦:១-៤០) May 1, 2026 08:34 ប៉ុល និងស៊ីឡាសបានមកដល់ទីក្រុងភីលីព ដែលជាអាណានិគមរបស់ទីក្រុងរ៉ូម ជាកន្លែងដែលពួកគេត្រូវបានគេវាយដំយ៉ាងចាស់ដៃ និងបោះចូលទៅក្នុងគុកងងឹត ដោយសារតែបានរំដោះក្មេងស្រីបម្រើម្នាក់ពីវិញ្ញាណទាយអនាគតដែលរកលុយឱ្យគេ។ ប៉ុន្តែ ជំនួសឱ្យការអស់សង្ឃឹម បុរសទាំងពីរបានចំណាយពេលកណ្តាលអាធ្រាត្រច្រៀងទំនុកតម្កើងថ្វាយព្រះជាម្ចាស់។ស្រាប់តែមានការរញ្ជួយដីយ៉ាងខ្លាំង ដែលធ្វើឱ្យច្រវាក់របស់ពួកគេដាច់ចេញពីគ្នា និងធ្វើឱ្យទ្វារគុករបើកចំហរទាំ
សុលក្លាយជាគ្រីស្ទបរិស័ទ (កិច្ចការ ៨-៩; ១៣:១-៩) Apr 24, 2026 09:43 លោកសុលដែលជាអ្នកក្រុងតើសុស គឺជាអ្នកប្រឆាំងដ៏ឃោរឃៅចំពោះគ្រីស្ទបរិស័ទជំនាន់ដើម សូម្បីតែបានចូលរួមគាំទ្រក្នុងការសម្លាប់លោកស្ទេផានជាទុក្ករបុគ្គលទៀតផង។ ខណៈពេលកំពុងធ្វើដំណើរទៅកាន់ទីក្រុងដាម៉ាស ដើម្បីចាប់ខ្លួនពួកអ្នកជឿព្រះយេស៊ូវបន្ថែមទៀត គាត់ត្រូវបានវាយឱ្យដួលចុះដោយពន្លឺដ៏ចាំងភ្នែកពីស្ថានសួគ៌ ហើយបានឮព្រះសូរសៀងរបស់ព្រះយេស៊ូវ។ ដោយងងឹតភ្នែក និងត្រូវបន្ទាបខ្លួន លោកសុលត្រូវបានគេដឹកដៃចូលទៅក្នុងទីក្រុង ជាកន្លែងដែល
ព្រះវិញ្ញាណបរិសុទ្ធយាងមកនៅបុណ្យថ្ងៃទី៥០ (កិច្ចការ ២) Apr 17, 2026 09:06 ដប់ថ្ងៃក្រោយ ការយាងឡើងទៅស្ថានសួគ៌ ក្នុងអំឡុងពិធីបុណ្យថ្ងៃទី៥០ ព្រះវិញ្ញាណបរិសុទ្ធបានយាងចុះមកសណ្ឋិតលើពួកសិស្ស ដោយមានស្នូរខ្យល់បក់យ៉ាងខ្លាំង និងមានអណ្ដាតភ្លើងបែកចេញពីគ្នាមកនៅលើពួកគេម្នាក់ៗ។ដោយទទួលបានអំណាច ពួកសិស្សបានចាប់ផ្តើមនិយាយភាសាបរទេសផ្សេងៗ ដែលអនុញ្ញាតឱ្យអ្នកដែលមកពីទូទាំងចក្រភពរ៉ូម បានឮអំពី «ការអស្ចារ្យរបស់ ព្រះជាម្ចាស់» ជាភាសាកំណើតរបស់ពួកគេ។នៅពេលដែលអ្នកសម្លឹងមើលខ្លះបានចំអកឱ្យពួកគេថាស្រវឹងស្រា
ព្រះយេស៊ូវយាងត្រឡប់ទៅស្ថានសួគ៌វិញ (ម៉ាថាយ ២៨:១៦–២០; លូកា ២៤:៥០-៥៣; កិច្ចការ ១:១-១៤) Apr 10, 2026 05:45 អស់រយៈពេល ៤០ ថ្ងៃ ក្រោយពី ការរស់ឡើងវិញរបស់ទ្រង់ ព្រះយេស៊ូវបានលេចមកឱ្យមនុស្សជាច្រើនឃើញ រួមទាំងក្រុមមនុស្សជាង ៥០០ នាក់ផងដែរ។ នៅស្រុកកាឡីឡេ ទ្រង់បានប្រទានមហាបេសកកម្មដល់ពួកអ្នកដើរតាមទ្រង់ គឺ៖ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ជាតិសាសន៍ ដោយធ្វើបុណ្យជ្រមុជទឹកឱ្យពួកគេ និងបង្រៀនឱ្យពួកគេកាន់តាមបទបញ្ជារបស់ទ្រង់។មុនពេលទ្រង់យាងទៅជាស្ថាពរ ទ្រង់បាននាំពួកគេទៅកាន់ភ្នំមួយនៅជិតក្រុងយេរូសាឡឹម ហើយសន្យាថា ពួកគេនឹងទទួ
ព្រះយេស៊ូវបង្រៀនអំពីស្ថានសួគ៌ និងស្ថាននរក (លូកា ១៦:១៩-៣១) Apr 3, 2026 07:20 ព្រះយេស៊ូវបានបង្រៀនថា មនុស្សគ្រប់រូបប្រឈមមុខនឹងវាសនាអស់កល្បជានិច្ច គឺ៖ ស្ថានសួគ៌ ជាលំនៅរបស់ ព្រះជាម្ចាស់ ឬ ស្ថាននរក ជាកន្លែងនៃការបែកចេញ និងការរងទុក្ខវេទនា។ដើម្បីបង្ហាញពីចំណុចនេះ ទ្រង់បានលើកឡើងនូវរឿងប្រៀបប្រដូចអំពីបុរសអ្នកមានម្នាក់ និងលោកឡាសារជាអ្នកសុំទាន ។នៅលើផែនដី បុរសអ្នកមាននោះរស់នៅក្នុងភាពស៊ីវិល័យ ខណៈដែលគាត់ព្រងើយកន្តើយនឹងអ្នកសុំទានដ៏កំសត់ឈ្មោះ ឡាសារ ដែលនៅមាត់ទ្វាររបស់គាត់។ នៅក្នុងជីវិតក្រោយសេច
ព្រះយេស៊ូវបង្ហាញព្រះកាយដល់ពួកសិស្សរបស់ទ្រង់ (លូកា ២៤:៣៦-៤៩; យ៉ូហាន ២០:១៩-៣១) Mar 6, 2026 06:07 នៅល្ងាចថ្ងៃដែលព្រះអង្គមានព្រះជន្មរស់ឡើងវិញ ពួកសិស្សបានប្រមូលផ្តុំគ្នានៅក្នុងបន្ទប់ដែលបិទជិត ដោយភ័យខ្លាចយ៉ាងខ្លាំង។ ព្រះយេស៊ូវបានលេចមកកណ្តាលចំណោមពួកគេភ្លាមៗ ដោយប្រទានសេចក្តីសុខសាន្ត និងបញ្ជាក់ពីការមានរូបកាយពិតរបស់ទ្រង់ តាមរយៈការបង្ហាញស្នាមរបួស និងការសោយត្រីមួយដុំ។ទ្រង់បានពន្យល់ថា ការរងទុក្ខ និងការរស់ឡើងវិញរបស់ទ្រង់ បានសម្រេចតាមបទគម្ពីរ ហើយទ្រង់បានចាត់ពួកគេឱ្យទៅផ្សាយអំពី ការប្រែចិត្ត ដល់គ្រប់ជាតិសាស
អ្នកភូមិអេម៉ោសភ្ញាក់ផ្អើល (លូកា ២៤:១៣-៣៥) Feb 20, 2026 06:17 អ្នកភូមិអេម៉ោសភ្ញាក់ផ្អើល (លូកា ២៤:១៣-៣៥)នៅថ្ងៃដែលទ្រង់មានព្រះជន្មរស់ឡើងវិញនោះដដែល សិស្សពីរនាក់ (ម្នាក់ឈ្មោះ ក្លេវប៉ាស) កំពុងដើរក្នុងចម្ងាយប្រាំពីរម៉ាយ (ឬ១១ គ.ម) ទៅកាន់ភូមិមួយឈ្មោះ អេម៉ោស។ ព្រះយេស៊ូវបានយាងទៅចូលរួមជាមួយពួកគេ ប៉ុន្តែភ្នែករបស់ពួកគេត្រូវបានបាំងមិនឱ្យស្គាល់ទ្រង់ឡើយ។ ពួកគេបានចែករំលែកសេចក្តីទុក្ខព្រួយ និងការភាន់ច្រឡំរបស់ពួកគេទាក់ទងនឹងការឆ្កាង និងដំណឹងដ៏ «អស្ចារ្យ» អំពីផ្នូរទទេ។ព្រះយេស៊ូវ
ព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ (ម៉ាថាយ ២៨:១–១៥; ម៉ាកុស ១៦:១-១១; លូកា ២៤:១–១២; យ៉ូហាន ២០:១–១៨) Feb 13, 2026 07:02 នៅពេលព្រលឹមនៃថ្ងៃទីបី មានការរញ្ជួយដីយ៉ាងខ្លាំងនៅក្នុងសួនច្បារ ខណៈដែលទេវតាមួយរូប ដែលមានពន្លឺដូចផ្លេកបន្ទោរ បានប្រមៀលថ្មចេញ។ ពួកអ្នកយាមរ៉ូម៉ាំងបានដួលចុះដោយភាពភ័យខ្លាច ហើយបានគាំងស្លូកនៅពេលដែលផ្នូរត្រូវបានបើក។នៅពេលដែលនាងម៉ារា ម៉ាក់ដាឡា និងស្ត្រីឯទៀតដែលជាមិត្តភក្តិរបស់នាង បានមកដល់ជាមួយនឹងគ្រឿងក្រអូបសម្រាប់លាបសព ពួកគេបានឃើញមាត់ផ្នូរបើកចំហ ហើយព្រះសពបាត់ទៅហើយ។ បុរសពីរនាក់ស្លៀកពាក់ភ្លឺចិញ្ចាចបានលេចមក ហើយសួ
ព្រះយេស៊ូវសុគត (ម៉ាថាយ ២៧:៣២-៦៦; ម៉ាកុស ១៥:២១–៤៧; លូកា ២៣:២៦–៥៦; យ៉ូហាន ១៩:១៦–៤២) Feb 6, 2026 12:01 បរិយាកាសនៅព្រឹកថ្ងៃសុក្រ ពោរពេញទៅដោយក្លិនធូលីដី និងសំឡេងយំសោក។ ព្រះយេស៊ូវ ដែលមានព្រះកាយពេញដោយស្នាមរបួសដោយសារការវាយដំរបស់ទាហានរ៉ូម៉ាំង បានយាងដំណើរទាំងត្រដាបត្រដួសតម្រង់ទៅកាន់ភ្នំមួយឈ្មោះថា គាល់កូថា។ នៅពេលដែលទ្រង់អស់កម្លាំង ទាហានបានចាប់បង្ខំអ្នកដំណើរម្នាក់ឈ្មោះ ស៊ីម៉ូន ឱ្យជួយលីឈើឆ្កាងដ៏ធ្ងន់នោះក្នុងដំណើរផ្លូវដែលនៅសល់។នៅឯកំពូលភ្នំ គេបានបោះដែកគោលព្រះយេស៊ូវជាប់នឹងឈើឆ្កាង។ នៅពីលើព្រះសិរ (ក្បាល) របស់ទ្រង
ថ្ងៃចុងក្រោយរបស់ព្រះយេស៊ូវនៅក្រុងយេរូសាឡិម (ម៉ាថាយ ២១–២៧; ម៉ាកុស ១១–១៤; លូកា ១៩–២៣; យ៉ូហាន ១២–១៨) Jan 30, 2026 17:18 ព្រះយេស៊ូវបានយាងចូលទីក្រុងយេរូសាឡិម ដោយទទួលបានការស្វាគមន៍ដូចវីរបុរស ដោយទ្រង់គង់លើសត្វលា ខណៈដែលហ្វូងមនុស្សបានស្រែកអបអរ និងក្រាលមែកចាកតាមផ្លូវដែលទ្រង់យាង។ ទ្រង់ចំណាយពេលបង្រៀននៅព្រះវិហារ ប៉ុន្តែនៅក្នុងភាពងងឹត សិស្សរបស់ទ្រង់ឈ្មោះយូដាស អ៊ីស្ការីយ៉ុតបានឃុបឃិតជាមួយពួកមេដឹកនាំសាសនា ដើម្បីក្បត់ទ្រង់ក្នុងតម្លៃជាប្រាក់។នៅយប់នៃបុណ្យរំលង ព្រះយេស៊ូវបានទទួលទានអាហារចុងក្រោយជាមួយសិស្សរបស់ទ្រង់។ ទ្រង់បានកាច់នំប័ុង

Recommended

Playing